ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខានៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀតនៅកម្ពុជា

ភ្នំពេញ៖ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (តាមលក្ខណៈ Hybrid​ ​ដោយផ្ទាល់​ និងប្រព័ន្ធវីដេអូ​)​កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅកម្ពុជា ក្រោមអធិបតីភាព លោក​​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី​​ ជឹង​ សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា។