លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា បានទទួលអាជ្ញាប័ណ្ណក្នុងកិច្ចសហការណ៍គ្នារវាងកម្ពុជា ចិន តំណាងពីការវិនិយោគដ៏ស្របច្បាប់ពីប្រទេសចិន ។
លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ក្នុងនោះដែរលិខិតទទួលបានបញ្ជាក់ពីអាជ្ញាប័ណ្ណមានសហរដ្ឋអាមេរិក ការណាដា តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេសកម្ពុជា ។
ហើយការទទួលបានអាជ្ញាប័ណ្ណនេះ គឺយើងមានឳកាសទទួលបានអ្នកវិនិយោគពីបណ្តាប្រទេសទាំងអស់ខាងលើ ជាពិសេសជួយជំរុញ(S M E) ដល់ស្រុកខ្មែរ ទទួលបានអ្នកវិនិយោគ តាមរយះក្លឹបពាណិជ្ជករកម្ពុជា ។
លោកភារម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា បានខិតខំប្រឹងប្រែងរហូតដល់ទទួលបានអាជ្ញាប័ណ្ណនេះ ជាការតស៊ូមួយ ហើយជាមោទភាពមួយសម្រាបប្រជាជនយើង ក៏ដូចជាសហគ្រឹនវ័យក្មេងរបស់យើងផងដែរ។ ហើយក៏ជាការជួយជំរុញខាងវិស័យនាំទំនិញ ចេញចូល រវាងកម្ពុជា និងចិន ។
សហគ្រឹនវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ប្រទេសទាំងប៉ុន្មានខាងលើអាចនាំទំនិញល្អៗ ទាំងផ្នែកកសិកម្ម និងឧស្សាហ៍កម្មផ្សេងៗចូលទៅប្រទេសចិន ។ ការទទួលបានអាជ្ញាប័ណ្ណនេះអាចជួយដល់វិស័យវិនិយោគលើអចនទ្រព្រឲ្យមានការរីកលូតលាស់ទៅថ្ងៃខាងមុខបន្ថែមទៀត ៕