បន្ទាយមានជ័យ៖ ខ្សែរថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង មួយគ្រឿង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបុករថយន្តដឹកដំឡូងមីអូសជិត២០០ម៉ែត្រ បណ្ដាលឲ្យឡាប់រថយន្តកំពប់ដំឡូងពេញដងផ្លូវ នៅក្នុងខេត្តបន្ទាយមានជ័យ។
ករណីរថភ្លើងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង គឺមិនមែនជាករណីទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ ដែលកាលពីសប្តាហ៍ បានបុករថយ្តបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយសារមិនមានឆ្មាំចាំឃាត់ពេលរថភ្លើងមកដល់។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរី បានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះ គឺជាខ្សែរថភ្លើងបើកចេញពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលមកដល់ចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រពីផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅស្រុកបវិល ខេត្តបាត់ដំបង ក៏បានបុកពេញទំហឹង និងចំពាក់កណ្តាលតួរថយន្តធុនធំមួយគ្រឿងផ្ទុកដំឡូងពេញ ហើយអូសរហូតជិត២០០ម៉ែត្រទើបឈប់ ខណៈរថយន្តក៏ក្រឡាប់តែម្តង។
ក្រោយកើតហេតុរថភ្លើងបុករថយន្តនេះបណ្តាលឱ្យកកស្ទៈចរាចរណ៍យានយន្ត លើផដងផ្លូវទៅជិត១គីឡូម៉ែត្រ ហើយត្រូវបានកម្លាំងនគរបាលស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះមកសម្រួលចរាចរណ៍ ដោយឱ្យរថភ្លើងថយក្រោយផុតពីកាត់ទទឹងផ្លូវ ដើម្បីបើកឱ្យចរាចរណ៍ទៅមកបាន។
អ្នកបើកបររថយន្តឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានឲ្យយដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោកបានដឹកដំឡូងមីស្ងួតពីខេត្តឧត្តរមានជ័យ ក្នុងគោលដៅដឹកទៅកាន់ច្រកទ្វារព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែត្រូវរថភ្លើងបុកតែម្ដងឲ្យក្រឡាបកំពប់អស់តែម្តង។
ទាក់ទងករណីគ្រោះថ្នាក់ស្ទួនៗគ្នានេះ អ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន Royal Reilway ឬអ្នកឧកញ៉ា គិត ម៉េង បាននៅឡើយ។
សូមរំឭកថា កាលវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះដេរ រថយន្តអ្នកភូមិមួយគ្រឿងរងការខូចខាតកំពិតមួយចំហៀងផ្នែកក្រោយ បន្ទាប់ពីត្រូវរថភ្លើងបុកពេញទំហឹង នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
រថភ្លើងមួយគ្រឿងនោះ ជាប្រភេទទេសចរណ៍ ពណ៌ក្រហម លាយខៀវរបស់ក្រុមហ៊ុន Royal Railway ដែលគេដឹងថា ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បើកបរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង ដោយមានដឹកភ្ញៀវពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿង បើកបរដោយបុរសវ័យចំណាស់ម្នាក់ ដែលព្យាយាមបើកឆ្លងផ្លូវរថភ្លើង ប៉ុន្តែឆ្លងមិនផុតផង ក៏ត្រូវរថភ្លើងបុកពេញទំហឹងតែម្តង។
ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានទាមទារឲ្យយខាងភាគីរថភ្លើងសងការខូចខាត ដោយសារផ្លូវឆ្លងកាត់របស់រថភ្លើងទៅមក នាពេលនោះមិនមានឆ្មាំចាំមើល។
សូមរំឭកប្ថែមទៀតថា នាដ់មខែមិថុនានេះ រថភ្លើងក្រុមហ៊ុន Royal Reilway នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ បានបុករថយន្តពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនពីរករណី និងបុករថភ្លើងគ្នាឯង មួយករណីនៅខេត្រព្រះសីហនុ ដែលសរុបទៅមិនទាន់រាប់អស់នៅឡើយ ចំពោះករណីគ្រោះថ្នាក់ជាច្រើនទៀតកើតឡើងនាពេលកន្លងមក។
នៅក្នុងនោះបើតាមវីដេអូអប់រំរបស់ក្រសួងសាធារណៈការ បានក្រើនរំលឹកដល់ពលរដ្ឋអ្នកបើកបរទាំងឡាតោងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរឆ្លងផ្លូវរថភ្លើង ត្រូវគោរពតាមកែណែនាំរបស់ឆ្មាំ និងឈប់ឃ្លាតយ៉ាងតិច២ម៉ែត្រពីផ្លូវរទេះលើង និងមានបំរាមមួយចំនួនទៀតដើម្បីជាវិធានសុវត្ថិភាពផងដែរ។ ចុះបើករណីទីតាំងខ្លះគ្មានប៉ារ៉ាស់ឃាំង និងគ្មានឆ្មាំចាំមើល ចាំសម្រួលចរាចរណ៍ តើត្រូវមានវិធានការ និងនីតិវិធីយ៉ាងណា?៕