ភ្នំពេញ: នាឱកាសដ៏មហាប្រសើរឧត្ដុង្គឧត្ដមថ្លៃថ្លានិងនក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦យាងចូល៨៧ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។
រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ហេង សួរ បានគោរពផ្ញើសារថា”នៅថ្ងៃនេះទូលព្រះបង្គំខ្ញុំបាទ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមានទេវតារក្សាព្រះមហា សេ្វតច្ឆត្រព្រមទាំងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ”។
សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនជារៀងដរាបតរៀងទៅ។