ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ:រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីត អភិ បាលខេត្តព្រះសីហនុ យន្ត មីន បានអញ្ជើញថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២។
រដ្ឋលេខាធិការ យន្ត មីន បានថ្លែងថា ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យខ្ញុំមានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបសប្បាយរីករាយណាស់ ដោយអម្បាញ់មិញបានជួបបងប្អូនយើងទាំងប្រុសទាំងស្រីដែលអញ្ជើញមកពីក្រុងនិងស្រុកទាំងអស់របស់ខេត្តបានជួបខ្ញុំនិងសំដែងនូវទឹកចិត្តនឹករលឹកសួរសុខទុក្ខសំណេះសំណាលជាមួយខ្ញុំនឹងបានថតរូបទុកជាអនុស្សាវរីយ៍ផង”។

ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជាគ្រប់សង្កាត់នៅទូទាំងខេត្តឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ជ័យជម្នះដ៏ត្រចះត្រចង់នេះ សបញ្ជាក់ ឱ្យឃើញថា គឺបានមកពីការខិតខំរបស់យើងទាំងអស់គ្នា ពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង និងថ្នាក់មូលដ្ឋានឃុំសង្កាត់ ជាពិសេសជ័យជំនះដល់សន្ធឹកសន្ធាប់នេះគឺបានមកពីគណបក្សប្រជាជនកម្ពុជាមានមេដឹកនាំដ៏ល្អត្រឹមត្រូវមានគុណធម៌ សច្ចធម៌ នឹងមានបុណ្យបារមីខ្ពស់ គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានេះតែម្ដង។

អតីតអភិបាលខេត្តរូបនេះរំលឹកថា សូមអនុញ្ញាតរំលឹកនូវអនុស្សាវរី យ៍ខ្លះៗ ដែលបានធ្លាប់ធ្វើការនឹងរស់នៅជាមួយបងប្អូនអ្នកខេត្តព្រះសីហនុកាលពីមុនយើងមានការលំបាកច្រើនដោយខេត្តព្រះសី ហនុមិនទាន់មានការរីកចម្រើនដូចបច្ចុប្បន្ននេះទេ ជាពិសេសមិនទាន់រីកចម្រើនខាងហេដ្ឋារចនាព័ន្ធផ្លូវថ្នល់ដូចសព្វថ្ងៃនេះ ។

រដ្ឋលេខាធិការ យន្ត មីន បន្ថែមថា “បច្ចុប្បន្ន ក្រោមការដឹកនាំ បន្តពីខ្ញុំគឺឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីផងនោះ ធ្វើឲ្យខេត្តព្រះសីហនុរីកចម្រើនយ៉ាងខ្លាំងមិនគួរឲ្យជឿ សូម្បីតែរូបខ្ញុំ ផ្លូវខ្លះ ក៏ខ្ញុំវង្វេងខ្លះដែរ”។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅតែជានិមិត្តរូបនៃការគោរពស្រលាញ់ពីប្រជាពលរដ្ឋខេត្តព្រះសី ហនុដដែល។ សមស្របទៅនិងសុភាសិតបុរាណ បានពោលថា: ( ពេលនៅឲ្យគេស្រលាញ់ ពេលចាកចេញឲ្យគេនឹករលឹក )។