ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអចនទ្រព្យMilky WayRealty Investments Plcបានដាក់សម្ពោធឲ្យតំណេីរការជាផ្លូវការហើយ

ភ្នំពេញ:ក្រុមហ៊ុនMilky Way Realty Investments Plc ប្រកាសដាក់សម្ភោទក្រុមហ៊ុន និងApp អចលនវត្ថុថ្មីរបស់ខ្លួនជាផ្លូវការដែលប្រារព្ធធ្វេីឡេីងនៅ Hayatt Regency Phnom Penhកាលពីព្រឹកថ្ងៃទី ២៣ខែមិថុនាឆ្នាំ២០២២នេះ។
លោក ប៉ាត់ ចំណាន ដែលជាសហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Milky Way Realty Investments Plc បានមានប្រសាស៍ថា ដោយមើលឃើញ ពីសន្ទុះការរីកចម្រើនគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា។
ក្នុងនោះវិស័យអចលនទ្រព្យនៅតែមានសញ្ញាណល្អ បើប្រៀបធៀប ជាមួយវិស័យផ្សេងៗ ដែលទាំងនេះជាឱកាស សម្រាប់ការវិនិយោគ(ទិញ-លក់-ជួល)ដ៏ល្អប្រសើរ។
សំណង់អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស ឃ្លាំង បុរី វីឡា ខុនដូកំពុងមានសកម្មភាពយ៉ាងផុសផុលក្នុងចរន្តវិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងតំបន់ និងពិភពលោក។
ដោយងាកមកប្រទេសកម្ពុជាវិញការអភិវឌ្ឍនិងគម្រោងនានាកំពុងដំណើរការសាងសង់ ស្ថាបនានិងបានធ្វើរួចរាល់ជាបណ្តើរៗទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រជុំជន ផ្សារទំនើប តំបន់សេដ្ឋកិច្ច កំពង់ផែ ផ្លូវ ថ្នល់ ព្រលានយន្តហោះ ស្ពាន។
លោកបានបញ្ជាក់ថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាក្នុងឧស្សាហ៍កម្ម ៤.០ដោយកន្លងមក ខ្ញុំបាទផ្ទាល់ឆ្លាប់មានបទពិសោធន៏ការងារគ្រប់គ្រង់ក្នុងការសរសេរ Software និងកម្មវិធី Application App ជាច្រើនឆ្នាំ និងរួមទាំងបទពិសោធន៍ធ្វើជាភ្នាកងារលក់និងអភិវឌ្ឍន៍ក្នុង វិស័យអចលនទ្រព្យជិត ១០ឆ្នាំផងដែរ។
លើស
លើសពីនេះលោកបន្ថែមថា យើងមើលឃើញចំនុចខ្វះខាតបញ្ហាការគ្រប់គ្រងភ្នាក់ងារលក់ព្រមទាំងការលក់ហើយបែងចែកកំរ៉ៃជើងសារមិនទៀងទាត់និងពេលខ្លះមិនបានកំរ៉ៃជើងសារទៀតក៏មានខ្វះជំនាញ វិជ្ជាជីវៈ ក្នុងការក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យអាជីព ខ្វះចំណេះដឹងផ្នែកលក់ ។
ក្រុមស្ថាបនិកខាងបាលើបានរួមគ្នាបង្កើតក្រុមហ៊ុនមីគីវ៉េរៀលធី អ៊ិន វេសម៉ិន ម.ក និងបានសម្រេចបង្កើត Platformលក់អចលនទ្រព្យក្នុង Application App Milky-Way ក្នុងគោល បំណងសំខាន់ៗ ៣ ធំៗ។
គោលដៅទី១ ជួយផ្តល់ការប្រឹក្សាយោបល់ទៅដល់ម្ចាស់អចលនទ្រព្យ ដែលមានបំណងឈានជើងចូលក្នុងវិស័យអចលនទ្រព្យ ម្ចាស់គម្រោងចង់ពុះឡូតិ៏សាងសង់ជាបូរីឫអគារខុនដូរ។ជួយសម្រួ លការលក់/និងបង្កើនការលក់អចលនទ្រព្យដល់ម្ចាស់គម្រោង
គោលដៅទី២ ជួយសម្រួលដល់ភ្នាក់ងារអចលនទ្រព្យឲ្យមានចំនេះដឹងកាន់តែប្រសើរឡើងដែលផ្លាស់ប្តូរផ្នត់គំនិតពីអ្នកគួកជេទៅជាភ្នាក់ ងារអាជីប និងបានជួយឲ្យពួកគាត់អាចបង្កើតក្រុមការងារលក់ដោយខ្លួនឯងមានភាពសំបូបែប ដែលបានដាក់ក្នុង Milky-way Platform រួមមាន ដីឡីតិ៍ បុរីគ្រប់ភេទ និង គម្រោង ខុនដូរ។
ជួយរក្សាអតិថិជនចាស់ និងបង្កើនការលក់របស់ខ្លួនបានមានប្រពន្ឋ័តាមដានកំរ៉ៃជើងសារត្រឹមត្រូវ ជួយការពារហានិភ័យក្នុងការសិក្សាគម្រោងនិងការចរចារគម្រោងទាក់ទងនឹងផ្លូវច្បាប់។
ចំណុចគោលទី៣ជួយដល់អតិថិជនឲ្យមានភាពទុកចិត្តអាចជ្រើស រើសបានអចលនទ្រព្យល្អ និងមានតម្លៃសមរម្យហើយនៅពេលទិញហើយ ក៏អាចប្រែក្លាយពីអតិថិជន ទៅជាភ្នាក់លក់បាន។
លោកក៏បានបន្ថែមទៀតផងដែរថា ក្នុងនាមជាសហស្ថាបនិក លោកសង្ឃឹមថា Milky Way App នឹងអាចក្លាយជាតំដោះស្រាយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងម្ចាស់គម្រោង ទាំងភ្នាក់ងារអចលនទ្រព្យ និងអតិថិជនផងដែរ។
ជាមួយគ្នានេះដែរ លោកក៏មានការរំពឹងទុកយ៉ាងមុតមាំផងដែរថា App ថ្មីមួយ នេះនឹងទទួលបាននូវការ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិ គ្រប់មជ្ឍដ្ឋាន និង លេីសកលលោកផងដែរ ។