ខេត្តកំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំទងត្រឡាចនៅព្រឹកថ្ងៃសុក្រ ទី២៤ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជា ជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ឃុំទងត្រឡាចដែលតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់) ។
ចំណែក សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជាបានបញ្ជាក់និងសំដែងនូវការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជា តាមរយះ ឧកញ៉ា ឡូវ ហ៊ឺងនិងក្រុមការងារ ដែលបានស្ថាបនាឡើងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សា លាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ។
លោកឧកញ៉ា ឡូវ ហ៊ឺង បានសំណូមពរដល់មេឃុំក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតនិងក្រុមយុវជនសកម្មរបស់គណះបក្សប្រជាជនកម្ពុជា ធ្វើរការផ្តល់ពត៌មានអោយគ្នាទៅវិញទៅមកតាមរយះទូរសព័្ទ និងប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដែលត្រូវបានដាក់អោយប្រើប្រាស់ជាប្រចាំ និងអនុវត្តអោយបានល្អដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងសហគមន៍។
ក្រុមប្រឹក្សា ឃុំ ត្រូវរៀបចំផែនការបន្តទៀតដើម្បីអភវិឌ្ឍន៍កិច្ចការភូមិឃុំអោយមានការរីកចម្រើនអោយមានសុខសន្ថិភាព សុវត្ថិភាព ស្ថេរ ភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងឃុំផងដែរ។
លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ថា សួមផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន។
ជាពិសេសចំពោះបងប្អូនក្រីក្រជួបការលំបាកទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធនិងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ“អរគុណសន្តិភាព”ម៉្យាងវិញទៀតការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាពនិងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូបមានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។