ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាលសាធារណៈកូរ៉េពេញចិត្តជួយកម្ពុជាលើផ្នែកសុវត្ថិភាព និងសុខភាពការងារ

(ភ្នំពេញ)៖លោក ឡេង តុង ទីប្រឹក្សាអមក្រសួងនិងជាប្រធាននាយកដ្ឋានពេទ្យការងារបានទទួលស្វាគមន៍គណ:ប្រតិភូនៃសាធារ ណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ ដើម្បីចុះទស្សន:កិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។
កម្មវិធីព្រមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA)។

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានសម្តែងសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ លើផ្នែកសុវត្ថិភាព និងសុខភាពការងារដែលក្នុងនោះរាជរដ្ឋាភិបាលនៃសាធារណ:កូរ៉េ តាមរយ:ទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារនិងក្រសួងការងារ និងមុខរបរ តែងតែជួយដល់នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។
ក្នុងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធនិងរួមចំណែកដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅក្នុងប្រទេស កម្ពុជា។ជាការកត់សម្គាល់លោកប្រធានគណៈប្រតូភូកូរ៉េបានសម្តែងនូវសុឆន្ទ:ខ្ពស់ក្នុងការបន្តកិច្ចសហការ និងបន្តគម្រោងចាំបាច់ផ្សេងៗទៀតដែលKOSHA គ្រោងនឹងជួយដល់ភាគីកម្ពុជា។

ក្នុងនោះដែរ ភាគីកូរ៉េ បានបង្ហាញអំពីគម្រោងជំនួយអភិវឌ្ឍន៍ (ODA) របស់រដ្ឋាភិបាលកូរ៉េ និងវឌ្ឍនភាពរបស់គម្រោងដែលបាននឹងកំពុងអនុវត្តកន្លងមក តាមរយៈទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ (KOSHA) ដើម្បីបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារនិងគម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។
សម្រាប់ប្រទេសកម្ពុជានិងការពង្រឹងសមត្ថភាពដល់មន្ត្រីផ្នែកបណ្តុះបណ្តាលកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់មន្ត្រីនាយកដ្ឋានពេទ្យការងារចំនួន ៦រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ៕