ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហ៊ួត ជា ប្រកាសបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ)៖ អ្នកជំនួញម្នាក់និងអគ្គនាយកក្រុម ហ៊ួត ជា កំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជាផ្នែកផ្គត់ផ្គង់គ្រឿងសំណង់ គឺលោកឧកញ៉ា ហ៊ួត ជា ភ្លាមៗនេះក៏បានប្រកាសបរិច្ចាគថវិកាចំនួន ១,០០០ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។
ការចូលរួមបរិច្ចាគថវិកានេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានាដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។
ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានរបាយការណ៍ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រីនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕