ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី០ ៨ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំគឺក្នុងបំណងស្តីពីការរៀបចំ បង្កើត និងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។
ការសិក្សា បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម រាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ផលប្រយោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។
សមាជិកក្រុមការងារ ដែលជាអភិបាលនៃគណៈអភិបាលខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងកម្រិតច្រកទ្វារព្រំដែនគោកពីភាគីវៀតណាម។
ក្រុមការងារបានសម្រេច និងឯកភាពបែងចែកក្រុមចុះពិនិត្យដោយផ្ទាល់តាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដែលមានច្រកតំបន់ និងច្រកទ្វេរភាគី សិក្សាឲ្យបានល្អិតល្អន់ អំពីផលចំណេញដល់ប្រយោជន៍ជាតិ ។