ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី ហ៊ុន ម៉ាណា និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យដោយមិនគិតថ្លៃ

(ឧត្ដរមានជ័យ)៖លោកស្រី ហ៊ុន ម៉ាណា និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កាលរួពីថ្ងៃទី១០ខែមិថមទាំងក្រុមការងារបានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ)ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ពនិងប្រជាពលរដ្ឋសរុប ចំនួន២១ ៤៥នាក់ នៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ។

ពិធីនេះបានធ្វើឡើងនៅបរិវេណវរៈសេនាតូចអន្តរាគមន៍លេខ២៥១ ស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២និងមេបញ្ជាការតាមកងពលមួយចំនួនទៀតប្រចាំរបស់ភូមិភាគខេត្តឧត្ដរមានជ័យ។

លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។
លោកស្រីមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរពីសុខទុក្ខព្រមទាំងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ បងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។
លោកក៏បានថ្លែង អំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។
មុនការ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។
ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន ៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោ អាវលោកយាយលោកតានិងចែករទេះរុញសម្រាប់ជនពិការចំនួន១០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត។
លទ្ធផលនៃការព្យាបាល ក្នុងចំនួន២១៤៥នាក់នេះ រួមមាន: ការវះកាត់តូចបានចំនួន៦២នាក់ពិនិត្យព្យាបាលរោគស្ត្រីចំនួន១១៨ នាក់, ពិនិត្យជំងឺទូទៅចំនួន១០១៩ នាក់ ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៤នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១១ ២នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់, អប់រំសុខភាពដល់ប្រជាជនចំនួន១៤៥នាក់៕