ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែង អំណរគុណដល់ លោកឧកញ៉ា ហេង បូរិន ចំពោះទឹកចិត្តបរិសុទ្ធ ដែលបានចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ:អ្នកជំនួញម្នាក់ កំពុងមានឈ្មោះនៅក្នុងវិថីអចលនទ្រព្យកម្ពុជាគឺ ឧកញ៉ា ហេង បូរិន និងជាម្ចាស់បុរី ហេង បូរិន គ្រុប បន្ទាប់ពីបានបរិច្ចាគថវិកា ២ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសំរាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាហើយនោះ។ ឥឡូវនេះ ស្រាប់ តែ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ ចំពោះទឹកចិត្តបរិសុទ្ធចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា ។
តាមរយៈលិខិត ដែលបានចុះហត្ថលេខាផ្ទាល់ ដោយសម្តេចតេជោ ហ៊ុន សែន នេះបានធ្វើឲ្យលោកឧកញ៉ា ហេង បូរិន និងក្រុមគ្រួសារ មានការភ្ញាក់ផ្អើលក្នុងជីវិតជាខ្លាំង នឹងមានមោទនភាពបំផុតចំពោះការឲ្យតម្លៃដ៏ធំធេងរបស់ថ្នាក់ដឹកនាំជាតិ គឺសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលលិខិតមួយច្បាប់នេះមានអត្តន័យ មិនអាចកាត់ថ្លៃបាន។