ភ្នំពេញ: លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងសហការីបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅរសៀលថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោកអគ្គនាយកថ្លែងសារថា “ខ្ញុំ និងភរិយារួមជាមួយលោកជំទាវ ឈរ ណាវី ត្រាំអុីវតឹក ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពថ្ងៃពុធទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ”។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ឹង គៀត បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។