ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឈើប្រណិតនិងឈើ អាប្រភេទលេខ១ ជាង២៤០ កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរឹបអូសនៅទីតាំង៣កន្លែង ស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ

ខេត្តក្រចេះ ៖ ឈើប្រណិត និងឈើអាប្រភេទលេខ១ ប្រមាណជាង២៤០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរឹបអូសនៅទីតាំង ៣កន្លែងផ្សែងគ្នា ។
ប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើឡើងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា២០២២ ស្ថិតនៅចំនុចភូមិព្រែកគ្រៀង ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះមានការដឹកនាំដោយ លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្តការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ាបូរ៉ាន់ឌី រឹបអូសឈើប្រណិត និងឈើលេខ១បានជាច្រើនម៉ែត្រគូបនៅទីតាំ៣កន្លែងដាច់ដោយ ឡែកពីគ្នា។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាវត្ថុតាងដែលសមត្ថកុច្ចដក ហូតបានក្នុងពេលនោះមានឈើប្រណិត និងឈើលេខ១ឈើបេង និងសុក្រម)សរុប២៤១ដុំក្នុងនោះមានឈើប្រណិតប្រភេទឈើបេង ៥០ដុំ ក្នុងនោះ ទីតាំងទី១ដកហូតនៅផ្ទះឈ្មោះ វ៉ាន់ គឹមឆេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាគណ:កម្មាការអាចារវត្តព្រែកគ្រៀង ឈើបេង ៥០ដុំ និងឈើសុក្រម ១៣៧ដុំ។

ទីតាំងទី២ ក្នុងដីលំនៅដ្ឋានឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ ៤២ឆ្នាំ ឈើសុក្រម ៣៤ដុំ និងទីតាំងទី៣ នៅក្នុងដីលំនៅដ្ឋានឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំមុខរបរគ្រូបង្រៀនឈើសុក្រម ចំនួន ២០ដុំ។

យោងរបាយការណ៍បានបញ្ជាក់ថាការដកហូតឈើអារជាច្រើន
ម៉ែត្រគូបខាងលើនេះ គឺជាបទល្មើសធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍន: ស្រុកដំបូរ ខេត្តក្រចេះ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ដែលបានដកហូតបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឃន: ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ ៕