ភ្នំពេញ: ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង របស់ លោកឧកញ៉ា ចាន់ ស៊ីថា កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ពិធីនេះ ឮក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ាថ្លែងថាសូមថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមការងារ ក្រសួងកសិកម្ម និងបុគ្គលិក UNIDO ដែលបានជួយ SMEs អស់ពីកម្លាំងកាយ និងចិត្តដែលមិនអាចកាត់ថ្លៃបាន។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសារទរដល់សហគ្រាសជលផលចំនួន១៧ ដែលត្រូវបានអនុម័តដោយគណៈ កម្មការវិនិយោគ ក្នុងការទទួលការគាំទ្របច្ចេកទេស និងកញ្ចប់គាំទ្រវិនិយោគសម្ភារៈបរិក្ខារ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម និងការអនុវត្តគោលការណ៍អនាម័យល្អ ផលិតកម្មល្អ តាមរយះការផ្តល់សិទ្ធិប្រើប្រាស់ និមិត្តសញ្ញាគុណភាពកម្ពុជា Cambodia Quality Seal (CQS)។