ខេត្តមណ្ឌលគិរី៖មួយរយៈពេលកន្លងមកថ្មីៗនេះប្រជាពលរដ្ឋនិងមន្រ្តីមួយចំនួននៅខេត្តរតនគីរីបាននិយាយថា ក្រុមឈ្មួញធំៗនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនិងគៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់អារពុះជ្រៀកឈើសុក្រំឃ្លុំនិងឈើឈ្លិចឃ្លុំដែលមានមុខកាត់ធំៗរួចធ្វើសកម្មភាពដឹកចេញតាមរថយន្តឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន។
សេចក្តីរាយការណ៍ខាងលើបង្ហើបថា គេមិនដែលឃើញអស់លោក មន្ត្រីជំនាញឬអាជ្ញាធរមាន សមត្ថកិច្ច ក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ។
ព័ត៌មានពីស្រុកកោះញែកខេត្ដមណ្ឌលគិរីបានឱ្យដឹងថា មានបុគ្គលពីរនាក់១. ឈ្មោះ រិទ្ធ និង ២.ឈ្មោះភារម្យនិងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាមរត់ការអស់ រយ:ពេលជាងកន្លះខែមកហើយជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពីស្រុកកោះញ៉ែកតាមរថយន្តបែនធំៗតាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេស វៀតណាម។
ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែកបន្តលើកឡើងថា ដោយសារតែភាពធូររលុងនឹងមានការឃុបឃិតគ្នា ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួនដែលកន្លងមកធ្វើអោយក្រុមឈ្មួញដុះស្លែទាំងនេះ មានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថានបើកដៃអោយមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃភ្នំ និងដែនជម្រកសត្វព្រៃ ក្ក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី ។
សារព័ត៌ាមន ដេលីខ្មែរ មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីជំនាញពាក់ព័ន្ធនៅឡើយទេ ។ ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១៦/១៧/18ខែកក្កដាឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធនិងឈ្មោះ ភារម្យ ខិតខំប្រឹងប្រែង រត់ការអស់រយៈពេលប៉ុន្មាថ្ងៃបានសំរាច់ហើយក៏បានដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពួកគេអាចដឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម។
បើតាមសេចក្តីរាយការណ៍បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀមរថយន្តប្រមាណជជាង២០ទៅ៣០គ្រឿងដើម្បីសម្រុកដឹកឈើប្រភេទសុក្រំឈ្លិចកំពុងត្រូវប៉ាន់ និងដឹក ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ ។