ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ចាត់ទុក«ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា»

ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីប្រគល់សញ្ញា​បត្រដល់និស្សត​នៅសកលវិទ្យាល័យពុទ្ធិសាស ដោយសម្តេចបញ្ជាក់ថា ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។

សម្តេចតេជោក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី ដើម្បីឲ្យបងប្អូន​ប្រជាពលរដ្ឋដែលរស់នៅតាមបុរី បានទទួលសេវាទូរសព្ទគ្រប់គ្រាន់។
សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវបន្តទៅចាក់ ហើយអ្នកដែលត្រូវចាក់​ដូសជំរុញត្រូវបន្តចាក់ដូសជំរុញ និងជូនពរអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕