ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ លោកឧកញ៉ាដ៏ល្បីឈ្មោះមួយរូប​ គឺឧកញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយ​នេះបើយោងតាម​សេចក្តីសម្រេចរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ខែសីហានេះ​។​

លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកស្រី ថុង ធីតា គឺជា​ម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប កន្លងទៅក៏​​ធ្លាប់​បានចូលរួមចំណែកដ៏ធំមួយ ក្នុងការងារមនុស្សធម៌ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់​ជនរងគ្រោះ ដែលកំពុងតែលិចលង់ផ្ទះសំបែង និងខ្វះខាតស្បៀងអាហារចំនួន ២០០គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

កន្លងទៅនេះ លោកឧកញ៉ា លឹម ប៊ុណ្ណា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជាទឹកចិត្តសប្បុរសធម៌។

សកម្មភាពចុះចែកអំណោយរបស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានធ្វើសកម្មភាពចុះចែកអំណោយចាប់តាំងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ សរុបចំនួន២២៥៥គ្រួសារ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ទើបតែបានចំនួន២០០គ្រួសារទេ។

លោកឧកញ៉ា លឹម ប៊ុណ្ណា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពអនាម័យ ហូបស្អាតផឹកស្អាត រស់នៅស្អាតមើលថែរក្សាក្មេងៗ និងមនុស្សចាស់ ចៀសវាងមានឆ្លងជំងឺរាគរូស ឬគ្រោះថ្នាក់ក្នុងស្ថានភាពមានទឹកជំនន់នេះ និងសូមឲ្យចូលរួមការពារទន់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិត១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារឲ្យបាននូវមេរោគដ៏កាចសាហាវនេះ។