ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក។
ពិធីនេះ មានគណៈប្រតិភូការពារជាតិនៃបណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោកចំនួន៤០ប្រទេសចូលរួម បានបង្ហាញពីការរីកចម្រើនបច្ចេកទេសនៃវិស័យឧស្សាហកម្មយោធានៅលើពិភពលោកសម្រាប់វិស័យការពារជាតិឆ្នាំ២០២២។
តាមរយៈការតាំងពិព័រណ៍នេះ បានធ្វើឱ្យគណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និងប្រតិបត្តិករផលិតសម្ភារៈឧស្សាហកម្មយោធាមានឱកាសជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅវិញទៅមក។

















