ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានឃុំខ្លួន បុរស ឈ្មួញទិញ-លក់ដីម្នាក់ ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់រាប់សិបលានដុល្លារ ពីឧកញ៉ាម្នាក់ តាមរូបភាពលក់ដីខ្យល់ ទំហំ ៤៦ ហិកតា ប្រព្រឹត្តនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៥ ។
សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មានទីលំនៅភូមិកោះក្រពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនត្រូវជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទនោះត្រូវត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់លោកឧកញ៉ាម្នាក់ ដែលជាជនរងគ្រោះ ៕
ដោយ ទេព ច័ន្ទ