ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនពាណិជ្ជករចិនម្នាក់ និង បព្ជូានខ្លួន ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការ ឆបោកប្រាក់ជិត ៣០ ម៉ឺន​ដុល្លារ

ភ្នំពេញ៖សមត្ថកិច្ចកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ នេះ បានចាប់ឃាត់ខ្លួន ពាណិជ្ជករសង្ស័យចិន ម្នាក់ និង បញ្ជូនខ្លួន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់ជាង ៣០ មុឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ cai fang Xiang ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិចិន មុខរបរ ជាពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ Tj30 វីឡា ផ្លូវ សាគូ​រ៉ា បូរី​អូ​គី​ដេ​វីឡា សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ។

ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែ ធ្នូ ឆ្នាំ​ ២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង និង ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ Tun luo jun តំណាង​ដោយ​លោក ជុន ម៉េង​ឡុង ។

បច្ចុប្បន្ននេះ, ជនសង្ស័យ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕

ដោយ ទេព ច័ន្ទ