ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតអោយគណប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក saysaming sivilay ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅការិយាល័យធ្វើការ នាទីស្តីការក្រសួងមហាផ្ទៃ។
សន្តិបណ្ឌិត សុខ ផល បានគូរបញ្ជាក់ថា «ជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារលើចំណុចសំខាន់ៗមួយចំនួនស្តីពីការងារអន្តោប្រទេសនៃប្រទេសទាំងពីរប្រកបដោយភាពស្និតស្នាលរីករាយ និងបានប្រគល់វត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកផងដែរ»។