ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការកំពូល សម្រេចដោះលែង ចិនជាប់ចោទ ៣នាក់នៅក្រៅឃុំ បណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងចាប់បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់

ភ្នំពេញ: ជនជាប់ចោទ ជនជាតិ ចំនួន ៣នាក់ កាលពីព្រឹក ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានតុលាការកំពូល បាន ប្រកាសសាលដីកា និង បានសម្រេចដោះលែង ពួកគេ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការ ជួញដូរមនុស្ស, ចាប់ឃុំឃាំង និងបង្ខាំង មនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ប្រព្រឹត្តនៅ អគារជីងឆាយ នៅភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ នៅក្រុមហ៊ុនអូស្ដា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលកាលពី អំឡុង ឆ្នាំ ២០២២។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឱ្យដឹងថា ជនជាប់ចោទ ៣នាក់មាន ឈ្មោះ ១-ឈ្មោះ YU GONG CHENG ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន ។ ២- ឈ្មោះ LIU YUAN HUANG ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ និង ៣- ឈ្មោះ YU XUN CAI ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ។

ជនជាប់ចោទចិន ទាំង៣នាក់ ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទ ” ជួញដូរមនុស្ស និងចាបឃុំឃាំង បង្ខំាងមនុស្សដោយខុសច្បាប់ និងកំហែងយក តាមមាត្រា ១៧ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង តាម ២៥៣ មាត្រា ៣៣៦ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេបាន ប្តឹងឧទ្ធរណ៍។ តែសាលាឧទ្ធរណ៍ព្រះសីហនុ បានតម្កល់ សេចក្តីសម្រេចរបស់តុលាការខេត្តព្រះសីហនុ ដដែល។ ពួកគេ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ នៅ ខេត្តព្រះសីហនុ៕

ដោយ: ទេព ច័ន្ទ