ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន បាន​​ផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត!

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ចាក់នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ដោយបញ្ជាក់​​ថា​  ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។

សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ ដោយ​​​សម្តេចតេជោ បញ្ជាក់ថា« ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម»។

សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ។