ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ គោរពផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ ព្រមទាំងមន្ត្រី ក្រោមឱវាទ ផ្ញើសារគោរពជូនពរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្នុងឱកាសជ័យ​មង្គល នៃពិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ លោកឧកញ៉ានិងលោកជំទាវ  សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការ​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខុមាលភាព និងសន្តិសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ សំដៅបម្រើដល់ឧត្តមប្រយោជន៍​ជាតិ និងមាតុភូមិ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕