ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។
បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ដែលផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ល្បែងស៊ីសងនេះមានខ្នងបង្អែកក្មួយអ្នកធំចាំកាង ជួយការពារ។ ក្មួយរបស់អ្នកធំនោះក៍បានបញ្ជាឱ្យទីប្រឹក្សាផ្ទាល់ខ្លួន និងដៃជើងចេញមុខដើរដោះស្រាយជាមួយអ្នកពាក់ព័ន្ធនានាតាមរយៈកញ្ចប់ស្រោមសំបុត្រដ៏ក្រាស់ក្រែល…។
ការធានាបាននូវសុខសុវត្ថិភាពនេះហើយទើបធ្វើឱ្យភ្ញៀវដែលទៅចូលលេងបនល្បែងនោះសុទ្ធតែអ្នកមានទ្រព្យសម្បត្តិច្រើន និងអ្នកមានយសស័ក្ដិធំផងដែរ។
មហាជនរស់នៅក្នុង រាជធានីភ្នំពេញ បានលើកឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះថា បនល្បែងស៊ីសងលក្ខណៈអនឡាញលួចលាក់ដ៏ធំនេះនៅក្បែរ រដ្ឋសភា កំពុងតែបើកដំណើរការយ៉ាងរលូន ហើយបែរជាលោក គៀង ល័ក្ស និងលោក យិន សាន្ត រក្សាភាពស្ងៀមស្ងាត់បែបនេះគឺវាទំនងជាអាចត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែងស៊ីសងហើយមើលទៅ បានជាពុំហ៊ានចាត់វិធានការតាមផ្លូវច្បាប់សោះអីចឹង ?
តាមប្រភពពីអ្នកកាសែតដែលធ្លាប់បានចុះទៅយកព័ត៌មាននៅទីនោះផ្ទាល់និយាយថា មួយរយៈចុងក្រោយនេះ ពួកគេបានរងនូវការគំរាមកំហែង និងបំបិទសិទ្ធិពីសំណាក់ក្រុមជើងកាងបនល្បែងស៊ីសងអនឡាញទាំងនោះ ដោយបោះពាក្សសម្តីធ្ងន់ៗថា បើសិនជាណាមានអ្នកកាសែតណាចុះទៅថតរូបភាពដល់ទីតាំងបនល្បែងអនឡាញដ៏ធំខាង លើនោះសមត្ថកិច្ចចាប់វ៉ៃខ្នោះ ឬបិទអាជ្ញាប័ណ្ណកាសែតណាដែលហ៊ានចុះផ្សាយថែមទៀតផង។
នៅក្នុងរឿងនោះដែរមានតែលោក ស ថេត ស្នងការនគបាល រាជធានីភ្នំពេញ និងជាពិសេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អាចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់បនល្បែងស៊ីស ងអនឡាញលួចលាក់ទាំងនោះបាន។ ពីព្រោះដើម្បីរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានខ្លួនសំដៅធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពកាន់តែល្អប្រសើរឡើង។
នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គៀង ល័ក្ស អតីត ប្រធានផ្សារដើមគ បច្ចុប្បន្នជា អភិបាល ខណ្ឌចម្ការមន និងលោក យិន
សាន្ត អធិការ ខណ្ឌចម្ការមន អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេទាក់ទងនឹងបនល្បែងស៊ី សងអនឡាញខាងលើនេះ។ បនល្បែងស៊ីសង
អនឡាញនេះមានទាំងព្រម (មួយសេត) តែម្ដង។
គួរបញ្ជាក់ថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាដាក់កំណត់ឲ្យ អភិបាលរាជធានី ខែត្រទាំង២៥ខែត្រក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទឱ្យខាងតែបាន។
អាជ្ញាធរស្រុក ក្រុង ខែត្រ ណាមិននាំគ្នាទប់ស្កាត់ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនទេនឹងត្រូវប្រឈមបាត់បង់មុខតំណែងជាពុំខានឡើយ៕