ស្រុកមុខកំពូល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិ ព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ស្ថិតក្នុងវត្តព្រែកមុន្នីវ័ន(ហៅវត្តព្រែកឫស្ស) ភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល។
បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន១៨៥ លើកស្មើនឹង ២៦១,៩៣៧ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិព្រែក ឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល សរុបចំនួន ១,៤៤៨ ប័ណ្ណ។
លោកអភិបាលខេត្តបញ្ជាក់ថា” ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជានៅទូទាំងខេត្ត កណ្តាល ថាការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពល រដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន”។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធទេ៕