ព្រះសីហនុ: លោកអុី សុខឡេង អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ត្រូវបាន សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច តែងតាំងលោក ជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ ។
ការតែងតាំង នេះ គឺ ដោយសារតែ លោក អ៊ី សុខឡេង កន្លងទៅមានស្នាដៃជាច្រើន ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ទាំសងកិច្ចការនយោ បាយ សង្គម សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានជាពិសេស ជាមួយនិងប្រជាជន មន្ត្រីរាជការ ទទួលបានការគាំទ្រ ផងដែរនាពេលកន្លងមក។
ពលរដ្ឋបង្ហោះសារគាំទ្រលោកបាន បញ្ជាក់ថា” ខ្ញុំបាទនិងភរិយាព្រមទាំងកូនចៅទាំងអស់ សូមថ្លែងនូវសេចក្តីសោមនស្សរីករាយ គោរពជូនពរ ឱ្យ លោក អុី សុខឡេង សមាជិកគណៈកម្មាធិការអចិន្ត្ រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ទទួលបាននូវ សុខភាព ល្អបរិបូរណ៍កម្លាំងពលាំង មាំមួន អាយុ យឺនយូរ ជាពិសេសជួបប្រទះតែនឹងពុទ្ធពរទាំង 4 ប្រការគឺ : អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។