(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅខេត្ត British Columbia នៃប្រទេសកាណាដា បន្ដរ៉ៃអង្គាសថវិកាបាន ៥,២១០ ដុល្លាអាមេរិក ដើម្បីបន្ដឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បាននាំយកថវិកា ដែលបានមកពីការរៃអង្គាសប្រគល់ជូនមូលនិធិគន្ធបុប្ផា។
ថវិកាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនមូល និធិគន្ធបុប្ផា ដោយឯកឧត្តម ផាន អូន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បានប្រគល់ជូន លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណដល់ លោក ផាន អូន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅខេត្ត British Columbia នៃប្រទេសកាណាដា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។