ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យ មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារមួយចំនួន

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យ មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារមួយចំនួននៅរសៀលថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣នេះ។

ជំនួបនោះគឺមាន លោកស្រី អូនិស៊ី អៃ និងកញ្ញា ហត្ថតុរី យូកា ដើម្បីជួបពិភាក្សាការងារមួយចំនួន​ អំពីស្ថានភាពទូទៅ ដំណើរការងារឆ្ពោះទៅរកការបោះឆ្នោតជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាងមុខនេះ ។

កិច្ចពិភាក្សាក៏បានផ្តោតលើ ស្ថានភាពទូទៅនៃការបោះឆ្នោតជាតិខាងមុខ និងវត្តមានរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យកាន់តែល្អប្រសើរ ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានព្រះបន្ទូលថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែបានផ្តល់ជំនួយនានា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍន៍នៅកម្ពុជានាពេលកន្លងមក ។

ព្រះអង្គម្ចាស់ក៏បានរំលឹកនូវអនុស្សាវរិយ៍ និងទំនាក់ទំនងដ៏ល្អ រវាងប្រទេស​ជប៉ុន និងប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ហើយ ក្នុងនាមជាគណ​បក្សរាជានិយម ព្រះអង្គ នឹងបន្តទំនាក់ទំនងនេះឱ្យបានល្អ ដើម្បីផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ ។