ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖​ សន្តិបណ្ឌិត សុខ​ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​​ព្រឹកថ្ងៃអង្គារ ទី១៤​ ខែមិនា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតី ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាក់២។

ចូលរួមក្នុងអង្គសន្និបាតមាន  អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយរងអន្តោប្រវេសន៍ អគ្គនាយករងអត្តសញ្ញាណកម្ម អនុប្រធាននាយកដ្ឋាន ស្នងការរងផែនអន្តោប្រវេសន៍​រាជ-ធានីខេត្ត និងនាយការិយាល័យ សរុបចំនួន២១៦រូប។

មានមតិក្នុងអង្គសន្និបាតសន្តិបណ្ឌិត បានកោតសរសើរចំពោះការសម្រេចបានលទ្ធផលការងារល្អប្រសើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាឆ្នាំ២០​២២កន្លងទៅជាពិសេសការគ្រប់គ្រងឯកសារទិន្នន័យជនបរទេសអន្តោប្រវេសន្ត។

សន្តិបណ្ឌិត រដ្ឋលេខាធិការ​​ក្រសួងមហាផ្ទៃ​​បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស៊ើបអង្កេតនិងអនុវត្តនីតិវិធី ជាលទ្ធផលបានបណ្តេញជនបរទេ​សដែលស្នាក់នៅនិងធ្វើការងារខុសច្បាប់បានចំនួន៥៨២៥នាក់ មាន៤២​សញ្ជាតិ​ ចេញពីព្រះរាជាណាចក្រកម្ពុជា។

មុនបិទបញ្ចប់អង្គសន្និបាត សន្តិបណ្ឌិត​​បានផ្តល់មតិដឹកដឹកនាំ ដល់សម​ត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវបង្កើនការគ្រប់គ្រងច្រកទ្វារអន្តរជាតិអោយបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ទប់ស្កាត់និងបង្រ្កាបជនបរទេសលួចចូលដោយខុសច្បាប់។

ស៊ើបអង្កេតនិងឃាត់ខ្លួនជនបរទេសដែលស្នាក់នៅកម្ពុជា(មួយចំនួន)គ្មានការងារធ្វើបានប្រព្រឹត្តបទល្មើស ប្លន់​ និងចាប់ជំរិតជនបរទេសដូចគ្នានៅកម្ពុជាដែលធ្វើអោយប៉ៈពាល់ដល់សន្តិសុខជាតិ។