ភ្នំពេញ: លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការមួយ ជាមួយតារាសម្ដែងដ៏ស្រស់ស្អាត កញ្ញា នី មុនីនាថ ដើម្បីសហការពិសេស ជួយផ្សព្វផ្សាយធ្វើទីផ្សារឲ្យកាន់តែខ្លាំងជាងមុន។
យោងតាម លោកឧកញ៉ា ហេង បូរិន អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុបបានទទួលស្គាល់ថា ការជ្រើសរើស មុនីនាថ គឺយើងអាច សហការជួយផ្សព្វផ្សាយគម្រោងបុរីបាន នាងគឺជាតារាសម្ដែងដ៏មានអ្នកគាំទ្រនិងអ្នកគោរពស្រឡាញ់ច្រើនផងដែរ។
កិច្ចព្រមព្រៀងនេះ លោកឧកញ៉ា រំពឹងថា នឹងជោគជ័យទាំងអស់គ្នា។
កញ្ញា នី មុនីនាថ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើននៅកម្ពុជា គាំទ្រ ដោយសារតែនាងមានទឹកមុខដ៏ស្រទន់មានមន្តស្នេហ៍ឆក់យក ដូងអ្នកគាំទ្រផងដែរ។បុរី ហេង បូរិន របស់ ឧកញ៉ា ហេង បូរិន ជាគម្រោងសាងសង់ផ្ទះល្វែងច្រើនប្រភេទ ផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) លាតសន្ទឹងលើផ្ទៃដីប្រមាណជាង ៥ហិចតា មានទីតាំងស្ថិតនៅក្នុងខណ្ឌកំបូល រាជធា នីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេស បណ្ដុំទៅដោយ ចក្រសហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ ធនាគារ និងតំបន់សក្ដានុពលជាច្រើនផ្សេងៗទៀត។
បច្ចុប្បន្ន ក្រុមហ៊ុន សាងសង់ផ្ទះរួចរាល់បណ្ដើរៗ និងបានប្រគល់សោជូនអតិថិជនចូលរស់នៅជាបន្តបន្ទាប់។ អ្វីដែលជាលក្ខខ័ណ្ឌដ៏ពិសេសបំផុតនោះ សម្រាប់ការបង់ប្រាក់ គឺអតិថិជនអាច កក់ត្រឹមតែ $500 នឹងក្លាយជាម្ចាស់ផ្ទះភ្លាមៗ។
ឯការបង់ប្រចាំខែ គឺត្រឹមតែ 249$/ខែ ឥតការប្រាប់រយៈពេល ដល់ទៅ ១៥ខែ រួមទាំងល.ខ ចរចាជាក់ស្ដែងជូនអតិថិជនផ្ទាល់ផងដែរ។ លេខទូរស័ព្ទទំនាក់ទំនងបន្ថែម៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)