ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សត្វដំរីអាស៊ីប្រមាណ ៤០០ទៅ ៦០០ក្បាលជាប្រភេទជិតផុតពូជ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ

ភ្នំពេញ៖ សត្វដំរីអាស៊ីប្រមាណពី៤ ០០ទៅ៦០ ០ក្បាល ដែលចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជ ស្ថិតក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ត្រូវបានប្រទះឃើញមានវត្តមានក្នុងតំបន់អភិរក្សសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ។

យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០
ទៅ៦០០ក្បាល។ របាយការណ៍បានបង្ហាញទៀតថា សត្វដំរីទាំងនោះ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ ,តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប ,តំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

តាមការប៉ាន់ស្មានសត្វដំរីក្នុងប្រទេសកម្ពុជា
មានចំនួនជាង ៧០ក្បាលប៉ុណ្ណោះ។ សម្រាប់វត្តមានសត្វដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារដល់ការរស់រាននៃប្រភេទសត្វផ្សេងៗទៀតនៅ ក្នុងដែនជម្រករបស់វាហើយសត្វដំរីមានតួនាទីជាសត្វពង្រាយគ្រប់ពូជក្នុងប្រពន្ធ័អេកូឡូស៊ី វាបើកកកាយដីច្រាប អំណោយផលដល់សត្វដ៏ទៃទៀតប្រើប្រាស់។

បច្ចុប្បន្ន សត្វដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕