ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តព្រៃវែង និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច

(ព្រៃវែង) ៖ លោក ជា សុមេធី អភិបាលនៃគ ណ :អភិ បាលខេត្តព្រៃ វែង និងភរិយា កាលពីថ្ងៃទី០១  ខែមេសា ឆ្នាំ២០២៣នេ: បានអញ្ជើញជួបសំណេះ សំណាលជាមួយនាយទាហាន នាយទាហាន រង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកអភិបាលខេត្ត និងភរិយា សូមផ្តាំផ្ញើរការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន គំរូវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ជាពិសេស យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ។

លោកបានលើកឡើងថា សូមរក្សានូវប្រពៃណីទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។

បន្ថែមពីនេះលោកអភិបាល  សូមជូនពរនាយទាហាន នាយទាហានរង ពលទាហាន និងយោធិននៃអង្គពិធីទាំងអស់ សូមមានសុខភាពល្អ​បរិបូរណ៍ ​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច។