ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អបអរសាទរ កម្ពុជាទទួលជាម្ចាស់ផ្ទះ ប្រធានដឹកនាំបណ្តាញសហគ្រិនស្ត្រីអាស៊ាន អាណត្តិទី៥ បន្ទាប់ពីឥណ្ឌូនេស៊ី

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ2023 បណ្តាញសហគ្រិនស្ត្រីកម្ពុជា  ( CAMBODIA WOMAN ENTREPRENEUR NETWORK – CAWEN” ) បានដឹកនាំសហគ្រិនស្ត្រីឆ្នេីមចំនួន ១៥រូប ទៅទទួលពានរង្វាន់សហគ្រិនឆ្នើមប្រចាំតំបន់អាស៊ាន និងគណអធិបតី ចំនួនសរុប២៩រូប ចូលរួមកម្មវិធីផ្ទេរដំណែងម្ចាស់ផ្ទះពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

នេះជាលេីកទី៧ ដែលសហគ្រិនស្ត្រីកម្ពុជាមានចំនួនសរុប ៦២រូប ដែលបាននាំទង់ជាតិសហគ្រិនកម្ពុជាទទួលបានពានរង្វាន់ថ្នាក់តំបន់អាស៊ាន នេះជាសមិទ្ធិផល សក្តានុភាព និងកិត្តិនាមដ៏អស្ចារ្យសំរាប់សហគ្រិនស្ត្រីកម្ពុជាយេីង ។

សូមជំរាបជូនថា បណ្តាញសហគ្រិនស្រ្តីកម្ពុជា Cambodian Women Entrepreneurs’ Network (CamWEN) មានបេសកកម្មបង្កើត ពង្រឹង និងពង្រីកកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍ សហគ្រិនភាពស្រ្តីនៅកម្ពុជានៅក្នុងកម្រិតជាតិតំបន់ និងអន្តរជាតិ តាមរយៈការលើកកម្ពស់បណ្តាញទំនាក់ទំនង ការ ផ្លាស់ប្តូរបទពិសោធន៍ ការប្រមូលផ្តុំសម្លេងដ៏រឹងមាំរបស់ស្រ្តីជាសហគ្រិននិងអាជីវករ ក៏ដូចជាភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ហេីយបណ្ដាញសហគ្រិនស្ត្រីកម្ពុជាយេីងមានគោលបំណងសំខាន់ៗ៖
• សម្របសម្រួល និងជំរុញការបង្កើត ពង្រឹង និង ពង្រីកបណ្តាញទំនាក់ទំនង ជួយគាំទ្រគ្នាទៅវិញ ទៅមក ការចែករំលែកព័ត៌មាន និងមេរៀនបទពិសោធន៍ពាក់ព័ន្ធ នឹង ការអភិវឌ្ឍ សហគ្រិនភាពស្ត្រី
• បញ្រ្ជាបយេនឌ័រទៅក្នុងវិស័យធុរៈកិច្ចនៅកម្ពុជា ក្នុងតំបន់ និង អន្តរជាតិ
• លើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្ន ក្នុងការឆ្លើយតប លើ បញ្ហានិងតម្រូវការរបស់ស្រ្តីក្នុងវិស័យ ធុរៈកិច្ចសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម
• ប្រមូលផ្តុំនិងលើកកម្ពស់ភាពជាតំណាងសម្លេងរបស់ស្រ្តីជាសហគ្រិន រួមទាំងសហគ្រិនស្រ្តីវ័យក្មេង ក្នុងវិស័យធុរៈកិច្ច នៅ ក្នុង កិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន
• ដើរតួនាទីជាតំណាងសហគ្រិនស្ត្រីកម្ពុជា ដើម្បីចូលរួម ជាតំណាង ចែករំលែក បទពិសោធន៍ កិច្ចសហការ និងភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយនឹងបណ្ដាញ សហគ្រិន ស្ត្រី អាស៊ាន (ASEAN Women Entrepreneurs Network, AWEN) និង បណ្ដាញ សហគ្រិននានា ព្រមទាំង សហគមន៍ ផ្សេងៗក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
ក្នុងនាមយេីងជាម្ចាស់ផ្ទះប្រធានដឹកនាំបណ្តាញសហគ្រិនស្ត្រីអាស៊ាន អាណត្តិទី5 យេីងខ្ញុំសូមប្រកាស និងអំពាវនាវដល់សមាគមន៍អង្គការ ស្ថាបន័ និងក្រសួងដែលពាក់ពន្ធ័ទាំងអស់សូមអញ្ជេីញចូលរួម និងគាំទ្រអោយបានច្រេីនកុះករ៕

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងយេីងខ្ញុំ ។

ដោយក្តីមោទនៈ គោរព និងស្រលាញ់
លោកជំទាវ អេង លីគង់
ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា