ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ប្រធានសហគ្រិនស្រ្តីអាស៊ាន (AWEN) ចូលរួមសម្តែងការគួរសម និងរាយការណ៍ អំពីវឌ្ឍនភាពការងារ

ភ្នំពេញ៖​​ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ​បានអនុញ្ញាតឱ្យបណ្តាញសហគ្រិនស្រ្តីកម្ពុជា ចូលជួបសំម្តែងការគួរសម និងបង្ហាញជូនអំពី វឌ្ឍនភាពការងារកន្លងមក ព្រមទាំងទិសដៅអាទិភាពរបស់ខ្លួន។

នៅក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានអបអរសាទរ ដល់ស្រ្តីសហគ្រិនកម្ពុជា ចំនួន ១៥រូប ដែលបានទទួលពានរង្វាន់ស្រ្តីសហគ្រិនឆ្នើមនៅតំបន់អាស៊ាន កាលពីដើមខែកញ្ញា ឆ្នាំ២០២៣នេះ។

នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជា ក៏បានទទួលធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃបណ្តាញសហគ្រិនស្រ្តីអាស៊ាន (ASEAN Entrepreneur’ Network – AWEN) ដែលដឹកនាំសម្របសម្រួល ដោយបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN) ។

ឆ្លើយតបតាមសំណូមពររបស់ប្រធាន AWEN ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី សូមស្វាគមន៍ចំពោះកិច្ចសហការ និងបន្តគាំទ្រដល់ក្រុមការងារ និងបណ្តាញសហគ្រិនស្រ្តីកម្ពុជា ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះ និងប្រធាន AWEN ដោយជោគជ័យ និងទទួលបាន លទ្ធផលកាន់តែល្អប្រសើរសម្រាប់សហគមន៍អាស៊ានទាំងមូល ។


#AWEN2023, #CamWEN, #WomenMSME
#MoWACambodia