ភ្នំពេញ: ឧកញ៉ា តាំង ហ្គេចលៀង និងស្វាមីបានរង បណ្តឹងពីដើមចោទ ប្តឹង ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ ករណីឆបោកលុយភាគហ៊ុនគេឡើង72 ម៉ឺនដុល្លារ ប៉ុន្តែព័ត៌មាននេះត្រូវសាមីចេញមុខបដិសេធទៅវិញថា រឿងជាច្រេីន គឺមិនពិតទេ។
ការបដិសេធរបស់ ឧកញ៉ា តាំង ហ្គេចលៀង នេះធ្វើឡើងនៅពេល ដែលអាខោនហ្វេសប៊ុកមួយបានតៗគ្នាដោយមានពាក្យបណ្តឹង និងរូបថតបង្ហោះជាសាធារណៈ ថា “នេះ អីអ្នកជោគជ័យឆ្ពោះទៅមុខទៅមែនទៅឡើងតុលាការកោះហៅមិនចូលខ្លួន ឥឡូវគេផុសជាសាធា រណ:ឆ្ងល់ដល់ ហើយបើធ្វើវាងាប់មែនបានចេះតែធ្វើរឿងចឹងៗនេះ ចង់ដាសតឿនបងប្អូនថា កុំលង់ជឿអាទ្រឹស្តីមិនចោលសន្តានពុតត្បុតណឹងពេក”។
ពាក់ព័ន្ធនិងការលើកឡើងជាសាធារណៈនេះ ត្រូវបានឧកញ៉ា បង្រៀនទ្រឹស្តីខាងលើ ចេញមុខបដិសេចថា Tik Tok ផេកមួយថ្មីនេះ ហេតុតែចង់បានlike យករូបខ្ញុំមក ប្រឌិតរឿងមិនពិត អ្នកធ្វេីចឹងដឹងថាវាមានទោសហេីយបាបណាស់ ម្ចាស់ផេក ?។
ឧកញ៉ា តាំង ហ្គេចលៀង បានបញ្ជាក់ថា”រឿងមួយនេះមិនពិតទេ នាងខ្ញុំសូមច្រានចោលទាំងស្រុង សូមអ្នកទស្សនា កុំជឿអោយសោះ ដោយសារតែចង់បានlike ហ៊ានប្រឌិតរឿង ធ្វេីបាបអ្នកដ៏ទៃ , ខ្ញុំមិនដឹងអីសូម្បីតែបន្តិច “។
លើសពីនេះ ឧកញ៉ាលើកឡើងថា បងប្អូនអ្នកលេងបណ្តាយសង្គមអេីយ ករណីនេះ គឺជាឧទាហរណ៍យ៉ាងច្បាស់ រឿងជាច្រេីន គឺមិនពិតទេ សូមមេីលដោយវិចារណញ្ញាណផងរឿងណាគួរជឿ រឿងខ្លះកុំសូម្បីតែមេីល ។
ឧកញ៉ា តាំង ហ្គេចលៀង បន្ថែមថា” គ្រាន់តែយករូបថតបីបួនសន្លឹក កាត់តចំរៀង គ្មានភស្តុតាង គ្មានឯកសារ គ្មានការពិត តេីជឿបានដោយសារអ្វីទៅ អ្នកទស្សនា ?ម្ចាស់ផេកចាំទទួលខុសត្រូវផ្លូវច្បាប់ផង”។
ទោះបីជាមានការបំភ្លឺយ៉ាងណាក៏ដោយ ក្នុងករណីនេះ បើយោងតាមពាក្យបណ្តឹងដែលបានចែកចាយជាសាធារណៈនៅថ្ងនេះ គឺ ពិតជាមានដើមបណ្តឹងបានប្តឹង ឧកញ៉ា តាំង ហ្គេចលៀង និងស្វាមីទៅតុលាការមែន ប៉ុន្តែចំណាត់យ៉ាងណាគឺ ជាឆន្ទានុសិទ្ធិ របស់តុលាការដែលមានសិទ្ធិសម្រេចលើសុំណុំរឿងមួយនេះ ។