ភ្នំពេញ: ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះបានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិ ការបស់ FASMEC នៅខេត្តព្រៃវែង។
ក្នុងវគ្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាព លោក ឈាង សុវណ្ណារ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សហ គ្រិនខ្មែរ ក្រុមហ៊ុនវៀតធេល(ខេមបូឌា)និងដៃគូសហ ការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន២៥៦ នាក់។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែ កអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។