ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក.ប.ប. ធ្វើការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់តាំងលក់ក្នុងព្រឹត្តិការណ៍ «ពិព័រណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦»

ភ្នំពេញ: នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញបានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដោយនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញឧបភោគបរិភោគ ទំនិញវេ ចខ្ចប់ស្រេចគ្រប់ប្រភេទ ដែលដាក់តាំងលក់ក្នុង ពិធីសម្ពោធព្រឹត្តិការណ៍ «ពិព័រណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមអធិបតីភាព លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា បេសកកម្មនេះធ្វើឡើងដើម្បីការពារក្រែងមានភាពមិនប្រក្រតីណាមួយកើតឡើងជាយថាហេតុលើម្ហូបអាហារដែលដាក់លក់ក្នុងពិធីខាងលើ។

ជាលទ្ធផល មន្ត្រីជំនាញបានធ្វើតេស្តលើបន្លែ ផ្លែឈើ ប្រហិត ណែម និងទំនិញហូបចុកផ្សេងទៀត ។ល។ ដែលយោងតាមការពិនិត្យ មន្ត្រីយើងពុំបានរកឃើញមានភាពមិនប្រក្រតី លើទំនិញហូបចុកទាំងនោះទេ៕