ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោកជំទាវ ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។
សូមគោរពប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ គោរពជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។
#MLVT #HENGSour