ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុរី ឡេង ណាវ៉ាត្រា សូមច្រានចោល ព័ត៌មាន ញុះញង់លើសពីការពិតដ៍អាក្រក់ ចំនួន៣ មានអាស៊ីសេរី RFA

ភ្នំពេញ:បុរី ឡេង ណាវ៉ាត្រា សូមច្រានចោល
ព័ត៌មាន ញុះញង់លើសពីការពិតដ៍អាក្រក់ ចំនួន៣ មានអាស៊ីសេរី RFAThe Cambodia Daily Khmer និង VOD Khmer ដែលមិនអាចទទួលយកបាន។
កម្មវត្ថុ៖ បុរី ឡេង ណាវ៉ាត្រា សូមធ្វើការឆ្លើយតបនិងស្រាយបំភ្លឺជ៉ុំវិញការចុះផ្សាយរបស់ វិទ្យុ អាស៊ីសេរី(RFA) The Cambodia Daily Khmer និង VOD Khmer ដែលលើកឡើងថា “ក្រុមហ៊ុន បុរី ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈម នឹង ការ ប្រកាស ក្ស័យធន រួច ប្ដូរម្ចាស់ថ្មី” និង “អ្នកទិញបុរីឡេងណាវ៉ាត្រាខ្លះស្លាប់ដោយសារវិបត្ដិផ្លូវចិត្ដ និងបំណុលក្រោយបង់លុយគ្រប់មិនបានផ្ទះ” ។
១. ក្រុមហ៊ុនសូមច្រានចោលរាល់ការចុះផ្សាយព័ត៌មានខាងលើចាត់ទុកថាជាការញុះញង់ដ៏អាក្រក់ លើសពីការពិត និងមិនមានការលក់ផ្ទេរម្ចាស់អ្វីនោះឡើយ ហើយក៏មិនបានប្រកាសក្ស័យធនដែរ ក្រុមហ៊ុននៅដំណើរការជាធម្មតា។ចំពោះការផ្សព្វផ្សាយរបស់ វិទ្យុ អាស៊ីសេរី(RFA) The Cambodia Daily Khmer និង VOD Khmer គឺតែងធ្វើការផ្សព្វផ្សាយទាំងបំពាន។ដោយមិនដែលឈរលើភាពត្រឹមត្រូវ និងពិនិត្យមើល នូវភាពជាក់ស្ដែងនៃការ អភិវឌ្ឍន៍ និងលក្ខខណ្ឌសម្របសម្រួលជាច្រើនដែលក្រុមហ៊ុនអនុវត្តរាល់ថ្ងៃនោះទេ។ ចំពោះបុគ្គលណាដែលគាត់មានបំណងចង់ទិញជាសិទ្ធិបុគ្គល ហើយក្រុមហ៊ុនមិនមានភាពចាំបាច់ ត្រូវលក់ក្រុមហ៊ុន ផ្ទេរ ឬប្រកាសក្ស័យធនឡើយ។
២.ការសម្របសម្រួលបញ្ហា៖ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោងជូនអតិថិជនយ៉ាងសកម្ម ដូចដែលឃើញក្នុងការផ្សព្វផ្សាយនូវ page ផ្លូវការរបស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាជារៀងរាល់ថ្ងៃ និងសម្រួលសម្រួលជូនជាហូរហែ ដោយអតិថិជនមានជម្រើសជាច្រើនដែលបុរី ឡេង ណាវ៉ាត្រា អនុវត្តជារៀងរាល់ថ្ងៃ ដូចមាននៅខាងក្រោម៖
1 .ពន្យារទុកពេលឲ្យក្រុមហ៊ុនបានសាងសង់បញ្ចប់ជូន ។
2 .ដោះដូរផ្ទះ សង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ3 គម្រោងទួលពង្រ គម្រោងកំបូលដែលសង់រួចរាល់។
3 . ដោះដូរជាដីវាយតម្លៃស្មើនិងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត ។
4 . សម្រួល ៥0% ត្រឡប់លុយទៅវិញនៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។
5 .ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។
៣. អំពីគម្រោងនិងការយឺតយ៉ាវ៖ បុរី ឡេង ណាវ៉ាត្រា 6A មានទំហំ400ហិចតាជាង ដែលទុនវិនិយោគគម្រោងសរុបប្រហែលជាង(500 លានដុល្លារ)។ ជាគម្រោងដែលមានទីតាំងល្អ ការវិនិយោគផ្ទះតម្លៃ ទាបបំផុត គុណភាពល្អដាច់គេ និងធំជាងគេក្នុងតំបន់ ទាំងគុណភាព និងការធានាលើសំណង់រហូតដល់៤ឆ្នាំ។ដែលបច្ចុប្បន្នមានការចំណាយរួមនិងសាងសង់អស់ជាច្រើនលានដុល្លាក្នុងមួយខែៗ។ក្នុងកាលៈទេសៈចំណូលមានការធ្លាក់ចុះជាគំហុកនេះ វាបានជះឥទ្ធិពលមកលើគម្រោងអចលនទ្រព្យទូទៅដែលធ្វើអោយមានការយឺតយ៉ាវ នូវគម្រោងចុងក្រោយដ៍ធំនេះ។
៤.វឌ្ឃនៈភាពគម្រោង៖ ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងតែមានការសាងសង់ជារៀងរាល់ថ្ងៃដើម្បីឈានទៅរកការបញ្ចប់ជូនអតិថិជនចប់សព្វគ្រប់បាន100% និងប្លង់រឹងរាប់ម៉ឺនប្លង់បានបន្ដផ្ដល់ជូនជារៀងរាល់ថ្ងៃ។ចំណែក«តំបន់(ប្លុក)ដែលមានភាពយឺតយ៉ាវពីមុនក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នងគោលដៅសម្រេចដូចគ្នា»។
៥. ចំពោះការចាក់បំពេញដី៖ បច្ចុប្បន្នគ្រឿងចក្ររាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការដោយក្នុងមួយថ្ងៃ ។ទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក៏ការសាងសង់នេះមានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញអោយឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្មដើម្បីបុព្វហេតុដីនិងផ្ទះរបស់បងប្អូនអតិថិជន។ .
បុរី ឡេង ណាវ៉ាត្រា សូមបញ្ជាក់ថា មានពាក្យចចារអារ៉ាម និងការចុះផ្សាយរបស់ វិទ្យុ អាស៊ីសេរី(RFA) The Cambodia Daily Khmer និង VOD Khmer ថា គម្រោង ប្រកាសក្ស័យធនដោយប្ដូរម្ចាស់ថ្មី ការលក់បោកប្រាស់អតិថិជន និងមិនខ្វល់ខ្វាយ មិនមានសកម្មភាពបន្ដ មិនមែនជាការពិតនោះទេ ព្រោះ បុរី ឡេង ណាវ៉ាត្រា តែងតែងរិះរកនូវដំណោះស្រាយឈរលើ មូលដ្ឋាន ការពារផលប្រយោជន៍ អតិថិជន និងអ្វីដែលក្រុមហ៊ុន អាចធ្វើទៅបាន សមធម៌ អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលគាត់ពេញចិត្ត នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។ ក្រុមហ៊ុនមិនដែលគេចវេស និង មិនដែលព្រងើយកន្តើយចំពោះអតិថិជនឡើយ។ ប៉ុន្តែក្រុមហ៊ុនមិនអាចធ្វើអ្វីទៅតាមការទាមទារទាំងស្រុងចំពោះអតិថិជនមួយចំនួនតូចបានដែរ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំក្នុងការដោះស្រាយជូនអតិថិជនរាប់ម៉ឺននាក់ជារួមផងដែរ ដោយទទួលការយកចិត្ដទុកដាក់ប្រហាក់ប្រហែលគ្នា ដូចៗគ្នាគ្រប់អតិថិជនទាំងអស់។ គិតមកដល់ពេលនេះ មានអតិថិជន ជាច្រើនដែលទទួលបាន ផ្ទះ និងប្លង់រឹងពីក្រុមហ៊ុនរួចរាល់ ចំណែកសកម្មភាពក្នុងគម្រោងគឺនៅតែបន្ដឥតឈប់ឈរ និងប្រឹងប្រែងបំពេញតាមកាតព្វកិច្ចដើម្បីសម្រេចជូនអតិថិជនដែលបានគាំទ្រ និងជឿជាក់មកលើគម្រោង បុរី ឡេង ណាវ៉ាត្រា។
អាស្រ័យហេតុនេះសូមពុកម៉ែបងប្អូនមហាជនមេត្ដាជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៤