ភ្នំពេញ: ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានFASME នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះបាន ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល រៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ( FASMEC ) និង សមាគមមូលនិធិសម្ដេចតេជោ ជាមួយនឹង Austral asian Business Association (តំណាងដោយ លោក សារ៉ា ជេស៊ិន )ដោយមានគោលដៅជំរុញលើកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញ ផលិតផលប្រទេសកម្ពុជា ទៅកាន់ទីផ្សារ ប្រទេសអូស្ត្រាលី។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការធុរកិច្ច សមាគមមូលនិធិសម្តេចតេជោ រាជធានីភ្នំពេញ ។