ភ្នំពេញ ៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដេីម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាភិបាល បានបេីកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំផែនការសកម្មភាពសម្រាប់ដំណេីរទស្សនកិច្ចការងារទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំនេះផងដែរ។
កម្មវិធីនេះក៏មានការចូលរួម ពីមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងសហគ្រិនចំនួនប្រមាណ១៥ ក្រុមហ៊ុន។
ចំពោះ ដំណេីរទស្សនកិច្ចរបស់សមាគមនឹងប្រព្រឹត្តធ្វេីឡេីងនៅចុងខែកុម្ភៈ ខាងមុខនេះ ក្នុងគោលបំណងពិនិត្យមេីលលទ្ធភាព ទៅលេីកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសទាំងពីរលេីវិស័យផ្សេងៗ។
#សសយកសអ
#CYEAD