ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានអំពាវនាវអោយប្រជាពលរដ្ឋរុះរើសំណង់អ នាធិបតេយ្យចេញពីចញ្ចើមផ្លូវដោយកខ្លួនឯងជៀសវាងប្រើវិធានការច្បាប់

ព្រះវិហារ :លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណះការនឹង ដឹកជញ្ជូនខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី03ខែមិនាឆ្នាំ2024នេះបានដឹកនាំក្រុមចម្រុះចុះពិនិត្យនឹងវាស់វែងដីចំណីផ្លូដើម្បីឈូសឆាយពង្រីកចំណីផ្លូវអោយបានធំទូលាយ។
លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង
អស់រស់នៅអមសង្ខាងផ្លូវជាតិលេខ62 ចាប់ពីរង្វង់មូលព្រះនរាយ
ណ៍ដល់ចុងភូមហ្មសែតសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះ វិហារមូលហេតុក្រុមជំនាញនៃមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តព្រះវិហារកំពង់ធ្វើការឈូសឆាយពង្រីកចិញ្ចើមផ្លូវដើម្បីកែលំអរសោភណ្ឌ័ភាពផ្លូវអោយសក្តិសមជាខេត្តទេសចរណ៍។

លោក សំ លាងទ្រី បានលើកឡើងថា យោងតាមបទបញ្ជារបស់ឯកឧត្តម ប៉េង ពោធនា រដ្ឋមន្ត្រីក្រសួងសាធារណះការនឹងដឹកជញ្ជូន នឹងយោងតាមការណែនាំចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ អោយមន្ទីរជំនាញធ្វើការកែលំអរចញ្ជើមផ្លូវអោយបានធំទូលាយរៀបចំកែលំអរសួនច្បានៅចំណុចបុស្សបុករូបសំណាកលោកតាឌីនឹងរៀបចំលាបថ្នាំបង្គោលសុវត្ថិភាពអោយបានស្អាត ដើម្បីត្រៀមអបអរទទួលទេវតាឆ្នាំថ្មីនាពេលខាងមុខ។
លើសពីនេះ លោក សំ លាងទ្រី បានបន្តទៀតថា សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋយើងថា សំណង់ដែលបានសង់រំលោកភចំណីផ្លូវរបស់បងប្អូនសូមមេតារុះរើចេញពីចិញ្ជើមផ្លួវដោយខ្លួនឯង ព្រោះពេលនេះគ្រឿងចក្រកំពង់ធ្វើការឈូសឆាយហើយ បើបងប្អូនមិនរុះរើចេញទេ ក្រុមការងារជំនាញចាត់វិធានការរុះរើហើយ ខូចខាតទ្រព្យសម្បតិ្តរបស់បងប្អូនមិនទទួលខុសត្រូវឡើយ។