ភ្នំពេញ: ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer) តំណាងអង្គការបូដាកម្ពុជា (BORDA Cambodia) លើគម្រោ ងរៀបចំតំបន់ដីសើមនៅទីប្រជុំជនប្រទេសកម្ពុជា និងរាយការណ៍អំពីការអនុវត្តគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព”។
គម្រោងនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងទឹក និងអនាម័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលបាននឹងកំពុងអនុវត្តនៅក្រុងក្រចេះ ក្រុងច្បារមន និងក្រុងសែនមនោរម្យ ផ្ដល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់ សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។