ភ្នំពេញ៖ នៅក្នុងលិខិតបំភ្លឺសាធារណៈ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកបានបង្ហោះសារមួយលើគណនីFacebook របស់ខ្ញុំ ពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC) គឺជា មតិរបស់ខ្ញុំ ក្នុងនាមជាជនរងគ្រោះម្នាក់ដែលបានចំណាយថវិកាក្នុងការវិនិយោគក្នុងក្រុមហ៊ុន»។
អ្នកឧកញ៉ាបានរំលឹកថា ថ្មីៗនេះ មានព័ត៌មានលើបណ្តាញសង្គម បានផ្សារភ្ជាប់រូបលោកទៅនឹងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC)។ដូច្នេះលោកសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេមបូឌាន អ៊ុន វេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC) ទៀតហើយ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា «ខ្ញុំសូមបញ្ជាក់បន្ថែមផងដែរថា កន្លងមក ខ្ញុំបាទក៏បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការវិនិយោគ ដោយ ពុំដែលបានធ្វើការកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬ ក្រុមហ៊ុនណាមួយដើម្បីយកមកវិនិយោគ ក្នុងក្រុមហ៊ុន ខាងលើនេះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន!»។