រតនគិរី៖ មន្រ្តីជាន់ខ្ពស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីចុងសប្តាហ៍នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាររួច ហើយខាងអគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានប្រជុំផ្សព្វផ្សាយនៅទូទាំងប្រទេសកាលពីខែគុម្ភៈឆ្នាំ២០២៤កន្លងទៅ នៅសណ្ឋាគារសុខាអូតែល ដោយអនុវត្ត «យុទ្ធនាការបង្រ្កាបល្បែងខុសច្បាប់នៅកម្ពុជា»។
អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្រោយមកបានចុះអគ្គលេខាធិការគណកម្មការបង្រាបល្បែងពាណិជ្ជកម្ម បានចុះផ្សព្វផ្សាយតាមបណ្តាខេត្ត ក្រុង ជា បន្តបន្ទាប់ដូចជា នៅបាត់ដំបង តាកែវ កំពង់ចាម កំពង់ស្ពឺ និងកណ្តាល ហើយខេត្តទាំងនោះ គឺ បានបិទអស់រួចហើយ ហេតុអ្វីបានជា ខេត្តរតនៈគិរី មិនព្រមបិទ នឹងលុបបំបាត់ល្បែកខុសច្បាប់ចេញពីខេត្តរបស់ខ្លួន។
មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា ករណីល្បែងខុសច្បាប់នេះ មិនត្រឹមតែនៅខេត្តរតនៈគិរី ទេ ដែលត្រូវលុបបំបាត់នោះ គឺ នៅខេត្តមួយចំនួនគួរមានការភ្ញាក់ខ្លួនឲ្យហើយ ក្នុងការអនុវត្តតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលជាបន្ទាន់ បើមិនដូច្នោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសហើយ ហេតុអ្វី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោក សោម បូរ៉ា អធិការស្រុក នៅតែបន្តបើកវង់ល្បែងស៊ីសងមាន់ជល់ទ្រង់ទ្រាយធំ យ៉ាងគរគ្រឹកគរគ្រេងក្នុងស្រុកយ៉ាងដូច្នោះ?។
ជាស្តែង នៅរសៀលថ្ងៃទី២២ ខែមីនាកន្លងទៅនេះ មានករណីបើកវង់ល្បែងស៊ីសង”មាន់ជល់”ទ្រង់ទ្រាយធំនៅចំណុចចំការកៅស៊ូមួយកន្លែងស្ថិតនៅក្នុង(ភូមិ-ឃុំម៉ាលិកស្រុកអណ្តូងមាស ដោយមានមនុស្សចូលទៅលេងចាក់ភ្នាល់លុយរាប់លានរៀល មនុស្សប្រមាណជិត១០០នាក់ ម្តុំគ្នាយ៉ាងគរគ្រឹកកគ្រេង ដោយគេពុំឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទប់ស្កាត់បង្ក្រាបឡើយ។
សម្រាប់ អ្នកភូមិ-ឃុំម៉ាលិក បាននិាយាយថា មុននឹងពួកគេរៀបចំបើកល្បែងស៊ីសងតាមចំការកៅស៊ូនៅចំណុចណាក៍ដោយក្នុងស្រុកអណ្តូងមាសខេត្តរតនគិរីនេះ គឺពួកគេបានបង់លុយអោយសមត្ថកិច្ចគ្រប់ជំនាញ ពាក់ព័ន្ធចាប់តាំងពីស្រុករហូតដល់ខេត្តអស់ទៅហើយដែរ។
ករណីល្បែងស៊ីសងនៅទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាស ឲ្យបិទល្បែងស៊ីសងទាំងនេះ ពាក់ព័ន្ធភូមិ-ឃុំ មានសុវត្ថភាព តាមរាជធានី-ខេត្ត គ្រប់តំបន់មូលដ្ឋានទាំងអស់។ តែចំណែកនៅស្រុកអណ្តូងមាសខេត្តរតនគិរី វិញ បែជាអភិបាលខេត្ត និងសមត្ថកិច្ច នៅតែបើកល្បែងស៊ីសងសងវៀនមាន់ជល់ ឱ្យពលរដ្ឋចូលលេងយ៉ាងអនាធិបតេយ្យ ដោយផ្កើននិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទៅវិញ។
នៅក្នុងករណីនេះ បើសិនជាល្បែងខុសច្បាប់ កើតមានបន្តទៀត ប្រមុខរាជរដ្ឋា ភិបាលបានប្រមានរួចហើយ ឬឯគណៈក ម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ហើយថា ល្បែងណាខុសនិងល្បែងណាត្រូវច្បាប់ ហេតុអ្វីនៅព្រងើយកន្តើយធ្វើអត់ដឹងអត់ឮទៀត ព្រោះអ្វីៗ ដែល គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មធ្វើគឺអនុវត្តទៅច្បាប់។