ភ្នំពេញ: អ្នកការទូតប្រទេសមហាអំណាចទាំងពីរ ចិន-អាមេរិកនៅឯកិច្ចប្រជុំប្រកាសុពលភាពសមាជិកព្រឹទ្ធសភាដំបូងនៅឯវិមានព្រឹទ្ធសភា។
អ្នកវិភាគបានយល់ឃើញថាតួនាទីប្រធានព្រឹទ្ធសភាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនគឺចង់ឃើញប្រទេសចិន និង អាមេរិក ត្រូវចាត់ទុកប្រទេសកម្ពុជាជា មិត្ត មិនមែនជាកន្លែងប្រជែងភូមិសាស្ត្រនយោបាយគ្នាទេ។
អ្នកវិភាគបន្តថាទស្សនៈវិជ្ជា«នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោមិនត្រឹមតែផ្តោតលើខ្មែរនិងខ្មែរទេ ប៉ុន្តែចង់ឱ្យមហាអំណាចទាំងពីរឈ្នះទាំងអស់គ្នានៅកម្ពុជា។
អ្នកវិភាគបន្តទៀតថាវត្តមានប្រធានព្រឹទ្ធសភារបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីឥទ្ធិពលនៃ នយោបាយការទូតព្រឹទ្ធសភាដែលនឹងដើរតួនាទីសំខាន់ជួយរដ្ឋាភិបាលថែមទៀតផ្នែកនយោបាយការទូតលើឆាកអន្តរជាតិ។
អ្នកវិភាគបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នៅតែជាមេដឹកនាំពូលនយោបាយកម្ពុជាដោយសារសម្តេចនៅមានតួនាទីកំពូលផ្សេងទៀតរួមមាន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង ប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រមិនគង់ប្រថាប់នៅក្នុងព្រះនគរ។
អ្នកវិភាគបន្តថាកាវិលត្រឡប់មកកាន់តំណែងប្រធានព្រឹទ្ធសភារបស់សម្តេចតេជោ ហ៊ុន សែន រឹតកាន់តែផ្តល់ទំនុកចិត្តដល់មិត្តភក្ត័បរទេសពិសេសភាពកក់ក្តៅកាន់តែខ្លាំងចំពោះរាស្ត្រខ្មែរ។