ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាន់ ផាន់ណារ៉ា បើកកិច្ចជុំពិភាក្សាពិនិត្យសក្ដានុពលការចិញ្ចឹមសត្វ និងទីវាលដំណាំចំណីសត្វ

ភ្នំពេញ:អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមានកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីឌីអូពីចម្ងាយដោយប្រើប្រាស់កម្មវិធី Zoom កាលរពីសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានប្រជុំពិភាក្សាពិនិត្យសក្ដានុពលការចិញ្ចឹមសត្វ និងទីវាលដំណាំចំណីសត្វ ក្រោមអធិបតីភាព លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។