ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញជាអធិបតីក្នងពិធីការដាក់ឱ្យដំណើរការប្រើប្រាស់ស្នាក់ការប្រចាំតំបន់ខេត្តជាប់មាត់សមុទ្ររបស់ គ.ល.ក.ក្រុងព្រះសីហនុ

ព្រះសីហនុ: លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. បានអញ្ជើញជាអធិបតីក្នងពិធីការដាក់ឱ្យដំណើរការប្រើប្រាស់ស្នាក់ការប្រចាំតំបន់ខេត្តជាប់មាត់សមុទ្ររបស់ គ.ល.ក.នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក.។
លោកអគ្គលេខា ថ្លែងថា ការដាក់ឲ្យដំណើរការស្នាក់ការប្រចាំតំបន់ខេត្តជាប់មាត់សមុទ្ររបស់ គ.ល.ក.នេះ គឺផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានចេញបទបញ្ជាររួចហើយ ដោយអនុវត្តបានយ៉ាងម៉ឺងម៉ាត់បំផុត។
លោក រស់ ភីរុណ បន្ថែមថា ខាងអគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានប្រជុំផ្សព្វផ្សាយនៅទូទាំងប្រទេសកាលពីខែគុម្ភៈឆ្នាំ២០២៤ កន្លងទៅ នៅសណ្ឋាគារសុខាអូតែល ដោយអនុវត្ត «យុទ្ធនាការបង្រ្កាបល្បែងខុសច្បាប់នៅកម្ពុជា»។
អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កន្លងម កបានចុះបានចុះផ្សព្វផ្សាយតាមបណ្តាខេត្តក្រុងជាបន្តបន្ទាប់ដូចជា នៅបាត់ដំបង តាកែវ កំពង់ចាម កំពង់ស្ពឺ និងកណ្តាល ហើយខេត្តទាំងនោះ គឺបានបិទអស់រួចហើយដែរ។